![]() |
Class Activities |
ធម្មតាចុងសប្តាហ៏ខ្ញុំអត់មានគ្រោងអ្វីដែលជាក់លាក់ត្រូវធ្វើទេ គឺមានន័យថាទំនេរ ប៉ុន្តែចាប់ពី៣សប្តាហ៏មុនគឺត្រូវចូលរៀនវគ្តខ្លីមួយ។ នាព្រឹកព្រលឹមម៉ោង ៥ និង ៥៥ នាទី ទូរស័ព្ទក៏រោទិ៏ គ្រាន់តែដឹងខ្លួននៅពេលភ្លាម ក៏លឺសម្លេងលោកពុកនិងអ្នកម៉ែចេញពីខាងក្រោមផ្ទះ ស្រែកដាស់ខ្ញុំឱ្យក្រោកឡើង ៉គីមហុងងើបកូន ប្រយ័ត្ឋទៅរៀនមិនទាន់ ៉។ ពួកគាត់ដូចជាយល់ច្បាស់និងដឹងថា ការរៀនសូត្ររបស់ខ្ញុំគឺសំខាន់ និងមិនត្រូវខកខានបានទេ ទើបគាត់ខ្លាចខ្ញុំយឺតម៉ោងសាលាបែបនេះ។ ខ្ញុំបានរៀបចំខោអាវចុះទៅក្រោមដើម្បីងូតទឹក តែគឺត្រូវទៅញ៉ាំអាហារពេលព្រឹកមុនសិនជាមួយសមាជិកគ្រួសារទាំងអស់គ្នា។ មុខម្ហូបអត់មានអ្វីច្រើនទេ គឺគ្រាន់តែបបរសរ ជាមួយឆាខ្ញីសាច់មាន់ សាច់មាន់លីង និងយ៉ាហេប៉ុណ្ណោះ តែគ្រប់គ្នាញញឹមរកគ្នា ជាពិសេសវត្គមានក្មួយប្រុសខ្ញុំទាំង២នាក់ រឹតតែសប្បាយថែមទៀត ពោរពេញដោយភាពកក់ក្តៅ។ ការប្រើពេលវេលាតែបន្តិចបន្តួចជាមួយគ្រួសារ គឺថ្នាំសុភមង្គលដែលស្វែងរកមិនបានចំពោះខ្លួន និងសមាជិកដទៃទៀត ហើយខ្ញុំក៏ចាត់ទុកហេតុការណ៏មួយនេះ ជាកាដូរដ៏ពិសេសមួយនៃការចាប់ផ្តើមថ្ងៃថ្មីរបស់ខ្ញុំ អារម្មណ៏ល្អៗក៏ចាប់ផ្តើមមានឡើងពេញមួយថ្ងៃ។ បន្ទាប់ពីរៀបចំរួចរាល់ហើយក៏ធ្វើដំណើរទៅសាលាតែម្តង។
![]() |
morning breakfastwith family |
សាលារៀនដែលខ្ញុំទៅរៀន គឺ NIPC វគ្គ Food Processing។ ធម្មតាទេ ការទៅសាលាគឺតែងតែជួបជុំមិត្តរួមថ្នាក់ហ្នឹងអែង។ សកម្មភាពក្នុងថ្នាក់ពោរពេញទៅដោយចែករំលែកនិងការអនុវត្តផ្ទាល់ពីអ្នកគ្រូ។ គ្រឿងផ្សំបន្ថែមថ្នាក់គឺគ្មានអ្វីក្រៅពី បង្អាប់គ្នាទៅវិញទៅមក និយាយពីនេះពីនេះ សំខាន់ហូបត្រាវជួបគ្នាគឺសប្បាយហែកមាត់ចោល ហាសហា។ ក្រៅពីនេះក៏មានរឿងក្រៅឆាក និងគម្រោងជាថ្មីច្រើនដែលសាច់ការ ត្រូវជជែកពិភាក្សាក្នុងថ្នាក់ផងដែរ។ មិនបាច់ទៅកន្លែងណាស្អាតៗ ទំនើបៗ អ៊ូអ៊រមានមនុស្សច្រើនពេកទេ គ្រាន់តែបង្កើតបរិយាកាសក្នុងថ្នាក់ជាអ្នកគ្រូ និងមិត្តរួមថ្នាក់ គឺគ្រប់គ្រាន់ បំពេញអត្ថន័យនៃជីវិតបានមួយថ្ងៃបាត់ហើយ ឱ្យតែចេះគោរពនិងផ្តល់តម្លៃអ្វីគ្រប់យ៉ាងដែលចូលមកក្នុងជីវិតយើងគឺជាការស្រេច។ ម៉ោងក្នុងថ្នាក់ក៏បានបញ្ចប់ បន្ទាប់ពីលាអ្នកគ្រូ និងមិត្តរួមថ្នាក់ហើយ ខ្ញុំក៏បានដល់ផ្ទះប្រកបដោយសុវត្ថិភាព ដោយគ្មានអារម្មណ៏ថាអស់កម្លាំងនឿយណាយអ្វីប៉ុន្មានដែរ ហើយនៅតែមានអារម្មណ៏ល្អដដែល។
![]() |
26-Sep-20 Quote |
No comments:
Post a Comment