កំណត់ត្រារបស់គីមហុង ថ្ងៃ ២១ ខែកញ្ញា ឆ្នាំ២០២០
scource from: https://pin.it/2z6XTBp
១. សម័យបច្ចេកវិទ្យា ជួយសម្រួលកិច្ចការបានយ៉ាងច្រើន៖ ម្តាយខ្ញុំបានចំណាយពេលយ៉ាងតិចណាស់ក៏ ២ ទៅ៣ ម៉ោង នៅធនាគារ ដើម្បីបង់ប្រាក់និងការប្រាស់ឥណទានជារៀងរាល់ខែ។ ចំពោះគាត់ វាគឺជារឿងពិបាកណាស់ ព្រោះថាម្តាយខ្ញុំគាត់ត្រូវអង្គុយចាំលេខ អតិថិជនមកក៏ច្រើន សេវាកម្មក៏ត្រូវចំណាយពេលវេលាច្រើននាទីផងដែរ។ ម្យ៉ាងវិញទៀត គាត់ក៏មានមុខរបរត្រូវរកស៊ីជាការងារចាំបាច់របស់គាត់ដែរ ជួនកាលអត់មានម៉ូតូជិះទៅ បើនិយាយពីសុវត្ថិភាពគឺរឹតតែសំខាន់និងគួរអោយព្រួយបារម្ភសម្រាប់ខ្ញុំអំពីគាត់ ពេលដឹងថាគាត់ធ្វើដំណើរទៅម្នាក់ឯងម្តងៗ។ តើអ្វីទៅជាដំណោះស្រាយ ចំពោះបញ្ហាប្រឈមមួយនេះ? ខ្ញុំជាសមាជិកគ្រួសារម្នាក់ដែលមានចំណេះដឹង និងយល់បានអំពីបច្ចេកវិទ្យាតិចតួចដែរ។ ខ្ញុំបានដឹងថា ធនាគារមានសេវាកម្មមួយដែលអាចអោយអតិថិជនរបស់ខ្លួនធ្វើការទូរទាត់ក្នុងទម្រង់សព្វបែបយ៉ាង ដោយគ្រាន់តែប្រើទូរស័ព្ឌប៉ុណ្ណោះ (banking mobile app)។ អូរ! ស្តាប់មើលទៅចាប់អារម្មណ៏ណាស់ ចឹងម្តាយខ្ញុំមិនចាំបាច់ហត់ពេលទៅធនាគារពេលម្តងៗទៀតទេ។ ខ្ញុំបានសម្រេចចិត្តនឹងទៅជាមួយអ្នកម្តាយខ្ញុំឯធនាគារនៅថ្ងៃនេះតែម្តង ដើម្បីសាកសួរពត័មានបន្ថែមអំពីសេវាកម្មនិងមុខងារមួយនោះ។ ពេលទៅដល់ ខ្ញុំចាប់ផ្តើមសួរណែនាំអំពីចម្ងល់ទាំងឡាយ បន្ទាប់មក បុគ្គលិកធនាគារប្រាប់ពន្យល់បកស្រាយថា អ្នកគ្រាន់មានកម្មវិធីធនាគាររបស់ពួកគេនៅក្នុងទូរស័ព្ឌដៃ រួចហើយធ្វើការផ្ទេរប្រាប់ទៅគណនីធនាគារសាម៉ីខ្លួនដែលបានតាំងខ្លួនខ្ចីឥណទានពីធនាគារទៅជាការស្រេច។ ហូរ! ខ្ញុំគិតក្នុងចិត្ត ខ្ញុំចំណាយពេលមិនដល់១នាទីផង អ្វីគ្រប់យ៉ាងនឹងរួចរាល់ ដោយគ្រាន់តែប្រើកម្មវិធីទូរស័ព្ឌ តាយរយះការបំពាក់នូវបច្ចេកវិទ្យាទាន់សម័យបែបឌីជីថលនាយុគមួយនេះ៕ អ្វីដែលខ្ញុំបានកត់សម្គាល់គឺថា មនុស្សបានបង្កើតបច្ចេកវិទ្យាមកដើម្បីជួយកាត់បន្ថយឧបសគ្គពិបាកៗបានយ៉ាងច្រើន ជាពិសេសងាយស្រួលប្រើ រហ័ស ទាន់ចិត្ត និងសុវត្ថិភាពថែមទៀតផង ដូចនេះយើងម្នាក់ៗត្រូវដើរអោយទាន់ និងចាប់អោយបាននូវភាពជឿនលឿនបែបឌីធីថលមួយនេះ ព្រោះថាបើយើងមិនចេះប្រើប្រាស់វាទេ យើងដើរយឺតជាងគេឯងច្រើនជំហានណាស់ កាលដែលយឺតនេះមានន័យថាយើងជាអ្នកចាញ់(អត់ទាន់សម័យតាមបច្ចេកវិទ្យា ជាឧទាហរណ៏ខាងលើដែលខ្ញុំរៀបរាប់ស្រាប់ គ្រាន់តែបង់ប្រាក់សោះចាំបាត់ត្រូវចំណាយធនធាននិងកម្លាំងពេលវេលាច្រើនដែរ គឺត្រូវការតែការចេះប្រើកម្មវិធីទូរស័ព្ឌដែលធនាគារបង្កើតទៅជាការងាយស្រួលបាត់ទៅហើយ)។
២. ពាក្យថាចាំ គឺជាមូលហេតុមិនបានសម្រេចកិច្ចការអ្វីមួយសោះឡើយ៖ មានគម្រោង ហើយមានឪកាសថែមទៀត ចឹងមិនបញ្ចេញសកម្មភាពតែម្តងទៅ។ ខ្ញុំធ្លាប់បាននិយាយប្រាប់ខ្លួនឯងនិងអ្នកដទៃថា ខ្ញុំនឹងទិញកុំព្យូទ័រមួយគ្រឿងដែលមានតម្លៃសមរម្យ យកមកដើម្បីធ្វើការសិក្សាស្រាវជ្រាវ លក់ទំនិញនៅលើអនឡាញ សរសេរអត្ថបទ និងធ្វើវីដេអូជាដើម។ ខ្ញុំបានទិញកុំព្យូទ័រម៉ាក koompi E13 ជាផលិតផលដែលកូនខ្មែរផលិតផលតាំងពីថ្ងៃទី៥ ខែនេះ រហូតមកទល់ឥឡូវ១៦ថ្ងៃ មិនបានប្រើការវាអីបន្តិចសោះ។ តែនឹកភ្លក់អីក៏ប្រាប់ខ្លួនឯងថា គីមហុងឯងត្រូវធ្វើអីម្យ៉ាងនៅថ្ងៃនេះជាមួយផលិតផលមួយនេះ គិតយូរៗទៅ ក៏សម្រេចយកមកប្រើប្រូម៉ូតផេកហ្វេសប៊ុក និងសរសេរអត្ថបទ។ គិតសព្វៗទៅ បើខ្ញុំប្រើវាតាំងពីយូរ មិនដឹងថាមានអតិថិជនប៉ន្មាននាក់ទេដែលចង់ទិញផលិតផលនៅលើអនឡាញរបស់ខ្លួន ហើយក៏នឹងមានអ្នកអានអត្ថបទរបស់ខ្ញុំមិនដឹងច្រើនប៉ុណ្ណាទេមើលទៅ នេះដោយសារតែពាក្យថា ចាំថ្ងៃនេះថ្ងៃនោះ មាននេះមាននោះ ទើបធ្វើកើត។ ខ្ញុំបានសម្រេចចិត្តហើយថា ខ្ញុំនឹងមិនខ្ជះខ្ជាយពេលវេលាទៀតទេ អ្វីដែលធ្វើបាន ខ្ញុំនឹងធ្វើវា ធ្វើបានប៉ុណ្ណាយកប៉ុណ្ណឹង សម្រាកបន្តិចរួចមកធ្វើទៀត ខ្ញុំលែងទុកពេលវេលាចោលទៀតហើយ ខាតបង់អស់ច្រើនណាស់។
No comments:
Post a Comment