Sunday, March 3, 2024

ដំណើរជីវិតខ្ញុំ នាវ័យ២៥ឆ្នាំ

 ដំណើរជីវិតខ្ញុំ នាវ័យ២៥ឆ្នាំ

១. ការត្រៀមខ្លួនរួចស្រេច

ការពិត​មនុស្សម្នាក់ៗ មុននឹងឈានឆ្លងថ្ងៃខួបកំណើត គ្រប់គ្នាបានគិតនិងត្រៀមជាមុនរួចហើយ ថានឹងធ្វើអ្វីបន្ត ដាក់ក្តីស្រម៉ៃ និងគោលដៅថ្មីជាដើម។ ចំពោះខ្ញុំក៏ដូចគ្នា ខ្ញុំគិតថា ខ្ញុំដល់វ័យចាស់ទុំមួយ កម្រិតទៀតហើយ បំណងប្រាថ្នាជាច្រើនក៏កើតឡើងផ្ទួនៗគ្នា ដូចជាចៅចាក់ស្មុកអញ្ជឹង។ 

ដំបូងគិតថា នឹងមានរឿងល្អៗជាច្រើន បន្តហូរចូលមកក្នុងជីវិត ប៉ុន្តែការពិតវាមិនដូចអ្វីដែលព្រាងទុក នោះទេ ព្រោះខ្ញុំជាមនុស្ស មិនមែនជាទេវតាឯណា។

២. ការបែប្រួល

ចំពោះអាយុនិងវ័យ មិនចាំបាចើនិយាយច្រើនទេ គឺចំណាយអស់ ២៥ឆ្នាំបាត់ទៅហើយ នៅលើផែនដី នេះ។ ដូចនេះចិត្តគំនិតក៏ប្រែប្រួលទៅតាមវ័យផងដែរ។ 

នាខែ៥ ថ្ងៃទី២ ខ្ញុំបានផ្លាស់ប្តូរកន្លែងការងារថ្មី ដូចនេះមានន័យថាអ្វីៗគ្រប់យ៉ាង ថ្មីហាកប្លែកសម្រាប់ខ្ញុំ ទាំងស្រុង។ ទាំងមិត្តរួមការងារ តួនាទី ទំនួលខុសត្រូវ អាកប្បកិរិយា ការគិត ការសម្រេចចិត្ត ការនិយាយស្តី អារម្មណ៏ និងផ្សេងៗ គឺប្រែប្រួលស្ទើរតែទាំងអស់។ មិនតែប៉ុណ្ណោះ ខ្ញុំក៏បានឆ្លៀតប្តួរទី កន្លែងស្នាក់នៅថែមទៀត គឺដូចធ្វើបាបខ្លួនឯងអញ្ចឹង គ្រប់យ៉ាងសម្រាប់ខ្ញុំ គឺថ្មីៗ ទាំងបន្ទប់ជួល២ជ្រុង អ្នកជិតខាង កន្លែងរកទិញនំចំណីអាហារញ៉ាំ និងការផ្គត់ផ្គង់សម្រាប់ជីវិតប្រចាំថ្ងៃ ខ្ញុំបានបង្ខំខ្លួនឯង ដោយមិនគិតពីលទ្ធផលយ៉ាងណាទេ ទៅថ្ងៃមុន។

៣. សេរីភាព, ការងារ និងក្តីសុខខាងផ្លូវចិត្ត 

 

 

Friday, April 1, 2022

ពេលវេលា គាប់ជួន

 ពេលវេលា គាប់ជួន 


ក្នុងលោកយើងនេះ នរណាៗក៏ធ្លាប់ជួនរឿងដែលគាប់ជួនដែរ ទោះមិនបានចាប់អារម្មណ៏ ឬជឿលើរឿងនេះក៏ដោយ។​ ជាឧទាហរណ៏ មិនខុសអីពីមានមនុស្សខ្លះពួកគេមានលេខសំណាងផ្ទាល់ខ្លួន ដោយសារតែ ជឿសំណាងនិងល្អៗ គាប់ជួនកើតឡើងចំនឹងលេខមួយនោះ ដូច Taylor Swift លេខសំណាងរបស់នាងគឺ ១៣ ដោយសារលេខមួយនេះនាំសំណាងមកអោយនាង ក្នុងការសម្រេចជោគជ័យជាច្រើនដែលនាងបានធ្វើនៅក្នុងជីវិត។


Friday, February 25, 2022

អត្ថប្រយោជន៏ល្អ ៧ យ៉ាងនៃការដាំរុក្ខជាតិក្នុងផ្ទះ (Indoor Plants)

រុក្ខជាតិក្នុងផ្ទះ គឺវាមានតួនាទីជួយជម្រុញធ្វើឱ្យផ្ទះនិងការិយាល័យរបស់យើង មានភាពស្រស់ស្អាត ទាក់ទាញ ហើយកំសាន្តភ្នែកនិងអារម្មណ៏ រួមទាំងនៅក្នុងបន្ទប់គេង បន្ទប់ទឹក ផ្ទះបាយ កន្លែងគែមជ្រុងនៃបរិវេណក្នុងផ្ទះ...។ ការដាំគឺដូចជាមិនចាំបាច់ត្រូវទំហំធំទេ សំខាន់គឺគ្រាន់តែតម្រូវឱ្យមានពន្លឺចូលសមរម្យ និងស្រោចទឹកជាការស្រេច អ្វីដែលពិសេសវាធ្វើឱ្យម្ចាស់ផ្ទះឬបន្ទប់មានអារម្មណ៏សប្បាយរីករាយ ស្និទ្ធជាមួយនឹងធម្មជាតិ បន្ថែមពីនេះគឺបានផ្តល់នូវអត្ថប្រយោជន៏សុខភាពដល់មនុស្សផងដែរ។ 



ការសិក្សាជាច្រើនបានបង្ហាញឱ្យដឹងថា រុក្ខជាតិក្នុងផ្ទះ ជួយធ្វើឱ្យយើងកាន់តែមានសុខភាពនិងសប្បាយរីករាយកាន់តែខ្លាំងឡើងៗ ដោយផ្តល់នូវអត្ថប្រយោជន៏ទាំងផ្លូវចិត្តនិងផ្លូវកាយ៖

             ១. ជួយធ្វើឱ្យអារម្មណ៏ល្អ

            ២. កាត់បន្ថយភាពអស់កម្លាំង

            ៣. បន្ថយភាពតានតឹងនិងមួរម៉ៅ

            ៤. ជួយបង្កើននិងជម្រុញនូវការផ្តោតអារម្មណ៏និងការធ្វើការងារ

            ៥. លើកកម្ពស់ការព្យាបាលនិងការធន់នឹងការឈឺចាប

            ៦. ជួយកាត់បន្ថយអាការះឈឺក្បាលតាមរយះការធ្វើឱ្យគុណភាពខ្យល់ល្អប្រសើរ

            ៧. ទប់ស្កាត់បញ្ហាស្បែកស្ងួតនិងការពិបាកដកដង្ហើម 

  



Saturday, April 10, 2021

អត្ថប្រយោជន៏បានមកពីការញ៉ាំកាហ្វេ

 កាហ្វេគឺជាប្រភេទភេសជ្ជះមួយប្រភេទដែលមានការពេញនិយមនៅក្នុងការទទួលទាន។ វាក៏មាន អត្ថប្រយោជន៏ជាច្រើនផងដែរ សម្រាប់សុខភាព ដូចជា សម្បូរទៅសាធាតុអង់ទីអុកស៊ីដង់ និង សារធាតុចិញ្ចឹមសំខាន់ៗដែលចាំបាច់សម្រាប់រាងកាយ។  តាមរយះការសិក្សាជាច្រើនបានបង្ហាញថា វាមានហានិភ័យភាគរយតិចតួចប៉ុណ្ណោះ ដែលបណ្តាលអោយមានបញ្ហាជម្ងឺធ្ងន់ធ្ងរ។ 

ទាំងនេះគឺជាអត្ថប្រយោជន៏សុខភាពរបស់កាហ្វេ៖

១.  ជួមបង្កើនថាមពល និងភាពវ័យឆ្លាត

កាហ្វេអាចជួយមនុស្សយើងអោយមានអារម្មណ៏ ហត់នឿយតិចតួច និងបង្កើនកម្រិតថាមពលនៅ ក្នុងរាងកាយ។ ដោយសារតែវាមានផ្ទុកនូវ សារធាតុ Stimulant ហៅថាកាហ្វេអ៊ីន ដែលវាជាទូទៅ ជាសមាសធាតុផ្សំដែលគេត្រូវបានប្រើប្រាស់នៅក្នុងពិភពលោក។ 

នៅក្នុងខួរក្បាល ជាតិកាហ្វេអ៊ីនបានជួយធ្វើអោយមនុស្សបង្កើននិងមានភាពប្រសើរជាងមុន ទៅលើ ការចង់ចាំ អារម្មណ៏ បង្កើនថាមពល អន្តរកម្ម និងតួនាទីសុខភាពខាងក្នុងទូទៅជាច្រើន ទៀត។ 


២. អាចជួយអ្នកដុតខ្លាញ់ក្នុងរាងកាយ

កាហ្វេអ៊ីនត្រូវបានគេរកឃើញថា ជាសារធាតុដែលមានតួនាទីក្នុងជួយរំលាយខ្លាញ់ក្នុងរាងកាយ។ តាមការសិក្សាស្រាវជ្រាវជាច្រើន  បាននិយាយថា កាហ្វេអ៊ីនមានមុខងារជួយជំរុញបង្កើននូវកម្រិត ប្រតិកម្មមេតាប៉ូលិកពី ៣ ទៅ ១១ភាករយ។ 

៣. ជួយបង្កើននូវភាពសកម្មនៃរូបសាស្ត្រ


Sunday, March 21, 2021

អត្ថប្រយោជន៏របស់ជីអង្កាម ដែលអ្នកមិនដែលធ្លាប់បានដឹងពីមុនមក

 



ជីអង្កាមត្រូវគេដឹងថា ជាប្រភេទជីមួយប្រភេទដែលមានការពេញនិយមនៅក្នុងការប្រើប្រាស់ ទាំងនៅក្នុងមុខម្ហូបអាហារ ភេសជ្ជះ និងឱសថថែមទៀតផង។ ថ្ងៃនេះ សូមលើកយកអំពីអត្ថ ប្រយោជន៏របស់វា ដែលមានដូចខាងក្រោម ៖ 

១. សំបូរទៅដោយសារធាតុចិញ្ចឹមជាច្រើនប្រភេទ

នៅក្នុងបរិមាណ ១៤ ក្រាម នៃស្លឹកជីអង្កាម មានផ្ទុកទៅដោយ៖

កាឡូរី៖ ៦

ជាតិសរសៃ៖ ១ ក្រាម

វីតាមីន អេ៖ ១២ ភាគរយ នៃ RDI

ជាតិដែក៖ ៩ ភាគរយនៃ RDI

ជាតិស័ង្កសី៖ ៨ ភាគរយនៃ RDI

ជាពិសេសសារធាតុអង់ទីអុកស៊ីដង់ ដ៏សំខាន់សម្រាប់រាងកាយ

២. ជួយសម្រួលទៅដល់ការរំលាយអាហារ

តាមការសិក្សាមួយចំនូនបានអោយដឹងថា អ្នកជម្ងឺទល់លាមក មានអាការះល្អ ប្រសើរ បន្ទាប់ពីទទួលទានប្រេងចម្រាញ់ពីជីអង្កាម ។ ការបរិភោទស្លឹកស្រស់ក៏ អាចជួយកាត់បន្ថយបានដែរ ព្រោះថា វាសំបូរទៅជាតិសរសៃ។



៣. ជួយសម្រួលដល់ប្រព័ន្ទនិងតួនាទីរបស់ខួរក្បាល

តាមការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ដោយសារក្លិនដ៏ឈ្ងុយគួរអោយទាក់ ទាញនៃជីអង្កាម វាជួយអោយយើងមានអារម្មណ៏ល្អ ស្រស់ស្រាយ និងកាត់បន្ថយ ស្ត្រេស ដែលជាហេតុធ្វើអោយខួរក្បាលបង្កើននូវការចងចាំនិងការរលឹករៀងអ្វីមួយ បានល្អប្រសើរ។

៤. ជួយដល់ស្ត្រី ក្នុងការកាត់បន្ថយការឈឺចាប់ពីការបំបៅដោះ

ការដែលយកប្រេងចម្រាញ់ពីជីអង្កាម លាបនៅលើសូដន់ វាមានប្រសិទ្ធភាពនៅក្នុង ការ ការពារ និងព្យាបាលនៃការប្រេះចុងស្រដន់ និងការឈឺចាប់ដែលមកពីការ បំបោដោះកូន។

៥. ជាតិម៉ងតុល ជួយព្យាបាលអាការះផ្តាសាយ

គ្រប់គ្នាដឹងហើយថា ជាតិប្រហើររបស់ជីអង្កាម គឺមានជាតិម៉ងតុលនៅក្នុងនោះ ផងដែរ ដែលវាអាចមានសមត្ថភាពក្នុងការកាត់បន្ថយ និងព្យាបាលបញ្ហាអាការះ ផ្តាសាយហៀរសំបោរ ដោយជួយសម្រួលដំណើរដង្ហើមធូរស្បើយតាមរយះដកតាម ច្រមុះ។ 



៦. ជួយកាត់បន្ថយក្លិនអាក្រក់នៅក្នុងមាត់

ការទទួលស្លឹកជីអង្កាម ឬស្ករកៅស៊ូដែលមានជាតិអង្កាមផ្សំ វាមានមុខងារសម្អាត និងកម្ចាត់នូវពពួកបាក់តេរីដែលបង្កអោយមានក្លិនមិនល្អនោក្នុងមាត់ បាន យ៉ាងមានប្រសិទ្ធភាព ជួយធ្វើអោយយើងមានភាពជឿជាក់បានមួយកម្រិតថែម ទៀត។

៧. អាចប្រើប្រា់បានគ្រប់សន្ថាន

យើងបានដឹងហើយថា ស្លឹកជីអង្កាមត្រុវបានប្រ់ប្រាស់ យ៉ាងទូលំទួលាយ ទៅលើ ប្រភេទមុខម្ហូបច្រើនប្រភេទលក្ខណះជាបន្លែបន្ទាប់បន្សំ ប្រើនៅភេសជ្ជនិងទឹកផឹក ប្រើនៅក្នងស្រា និងផ្សេងទៀត។


ប្រភពនិងប្រែសម្រួលពី៖ 

https://www.healthline.com/nutrition/mint-benefits#TOC_TITLE_HDR_10


Tuesday, December 22, 2020

អត្ថប្រយោជន៏របស់ស្រ្កាប់កាហ្វេ​ DIY

 



មានភស្តុតាងវិទ្យាសាស្រ្តជាច្រើន​បានបង្ហាញថា ជាតិកាហ្វេអ៊ីនអាចជួយកាត់បន្ថយការឡើងគ្រៀមៗនៃសាច់ ជាពិសេសតំបន់ក្រោមភ្លៅ។​



តាមការសិក្សាស្រាវជ្រាវនៅឆ្នាំ ២០១១ គេបានតេស្តគ្រីមដែលមានផ្ទុកសារធាតុកាហ្វេអ៊ីននិងសារធាតុដទៃទៀត ទៅលើអ្នកចូលរួម ៧៨ នាក់។ ជាលទ្ធផលបានឃើញថា បន្ទាប់ពីបានប្រើប្រាស់គ្រីម ១២ថ្ងៃក្រោយមក មានការលុបបាត់នូវស្នាមគ្រើមៗនៃស្បែកយ៉ាងគួរកត់សម្គាល់នៃអ្នកចូលរួម។ នៅឆ្នាំ២០១៥ ក៏មានការសិក្សាចំនួន ១៥ ករណី ទទួលបានលទ្ធផលដូចគ្នាផងដែរ។



មនុស្សម្នាជាច្រើនបាននិយាយថា កាហ្វេគឺនៅតែជាគ្រឿងផ្សំដ៏ពេញនិយមសម្រាប់ការធ្វើ ស្រ្កាប់ដងខ្លួន DIY ។ ភាគល្អិតតូចៗនៃកាហ្វេដែលបានកិន វាជួយធ្វើឱ្យស្បែកទន់ ហើយមានប្រសិទ្ធភាពក្នុងជួយជម្រះនូវកោសិកាស្បែកដែលងាប់ចេញពីស្រទាប់លើរបស់ស្បែកដងខ្លួន។ ហើយថា តើនរណាដែលមិនអាចទប់អារម្មណ៏បានជាមួយនឹងឈ្ងុយរបស់គ្រាប់កាហ្វេ??


គ្រឿងផ្សំ

-គ្រាប់កាហ្វេម៉ដ្ឋ ១​ស្លាបព្រា

-ទឹកឃ្មុំ កន្លះស្លាបព្រា

-ក្រូចឆ្មារ ២ឬ៣ចំណិត

-ទឹកក្តៅ ២ស្លាបព្រា

-អាចបន្ថែមប្រេងដូង ប្រេងអូលីវ ចូលក៏បាន 



វិធីលាយ

-លាយគ្រាប់កាហ្វេនិងទឹកក្តៅឱ្យសព្វល្អ 

-ដាក់គ្រឿងដែលនៅសល់ដទៃទៀតបញ្ចូល ប្រសិនត្រូវការបន្ថែមទឹកឬគ្រាប់កាហ្វេទៀតកីបាន ទៅសាច់ស្រ្កាប់ដែលអ្នកចង់បាន

-ពេលលាយស្រេចបាច់ហើយ អាចយកវាដាក់ក្នុងក្រឡ ឬប្រើប្រាស់ភ្លាមតែម្តងក៏បាន។




វិធីប្រើប្រាស់

-មុនយកស្រ្កាប់មកប្រើប្រាស់ ត្រូវធ្វើការសម្អាតស្បែកឱ្យបានស្អាតជាមុនសិន

-យកស្រ្កាប់កាហ្វេមកលាបលើស្បែកដងខ្លួន ឬផ្ទៃមុខ

-ធ្វើការដុសខាតយ៉ាងថ្នមៗរយះពេល ២ ទៅ ៣នាទី

-អប់ទុករយះពេល ១៥ ទោ ២០ នាទី តាមការចង់បានរបស់យើងរៀងៗខ្លួន

-លាងជម្រះជាមួយទឹកចេញ រួចអាចប្រើប្រភេទឡេថែរក្សាស្បែកមកលាបពីលើ ស្បែកដែលបានស្រ្កាប់ហើយ។ 

Saturday, December 19, 2020

ហេតុផល ៤ យ៉ាងដែលអ្នកគួរតែប្រើ ក្រែមការពារកម្តៅថ្ងៃ ពេលចេញទៅក្រៅ



 ពួកយើងភាគច្រើនសុទ្ធតែដឹងថា ការប្រើប្រាស់ក្រែមការពារកម្តៅថ្ងៃគឺដើម្បីការពារ ការរលាកពីកម្តៅថ្ងៃនិងការប៉ះពាល់ស្បែក ជាពិសេសយើងគួរតែប្រើប្រាស់ជាប្រចាំថ្ងៃពេញមួយឆ្នាំ ទោះបីជាស្បែកអ្នកមានសម្បុរបែបណាក៏ដោយ ព្រោះដើម្បីការពារសុខភាពស្បែក។ 

ហើយខាងក្រោមនេះគឺជាមូលហេតុចម្បងចំនួន ៤ ដែលយើងគួរលាបក្រែមការពារកកម្តៅថ្ងៃជាប្រចាំ៖

១. វាជួយការពារស្បែកពីកាំរស្មីយូវី ៖ ក្រែមការពារកម្តៅថ្ងៃវាជួយទប់ស្កាត់កាំរស្មីទាំងឡាយរបស់ព្រះអាទិត្យ ដែលជាហេតុជួយកាត់បន្ថយការរលាកស្បែក។ តាមមតិមួយចំនួន អ្នកត្រូវជ្រើសរើសផលិតផលណាដែលមានកម្រិតការពារចាប់ពី   15 SPF ឡើងទៅ។ 



២. វាជួយកាត់បន្ថយហានិភ័យនៃមហារីកស្បែកមកត្រឹមកម្រិតតិចបំផុត ៖ មនុស្សភាគច្រើនគឺងាយណាស់ ក្នុងប្រឈមជាមួយនឹងជំងឺមហារីកស្បែក តាមរយះការលាបក្រែមការពារកម្តៅថ្ងៃជាប្រចាំ វាជួយការពារស្បែកអ្នកពីការប្រឈមជាមួយនឹងជំងឺមហារីកបានពាក់កណ្តាលផងដែរ។ 



៣. វាការពារភាពចាស់ជ្រីវជ្រួញនៃស្បែក ៖ ឥទ្ធិពលនៃកាំរស្មីពន្លឺព្រះអាទិត្យវាធ្វើឱ្យស្បែកទទួលរងនូវការបំផ្លាញកោសិកាស្បែក បណ្តាលឱ្យស្បែកក្រាស់ក្រិន ជ្រួញ អាប់ពណ៏សម្បុរ និងបំផ្លាញសម្ព័ន្ធខូឡាជែនក្នុងស្រទាប់ស្បែកទៀតផង។ តាមរយះការសិក្សាបានបង្ហាញថា អ្នកមានអាយុ៥៥ឆ្នាំ ដែលតែងតែលាបក្រែមការពារកម្តៅថ្ងៃ ជាលទ្ទផលគឺអាចកាត់បន្ថយសញ្ញាដែលរៀបរាប់ខាងលើរហូតដល់ទៅ ២៤ ភាគរយ។ 



៤. វាជួយថែរក្សាឱ្យស្បែកមានសម្បុរស្មើ៖ ក្រែមការពារកម្តៅថ្ងៃគឺវាមានតួនាទីជួយកាត់បន្ថយការស្រអាប់ពណ៍សម្បុរនិងស្មាមអុចខ្មៅៗនៃស្បែក ពីការបំផ្លាញរបស់ពន្លឺព្រះអាទិត្យ ជាពិសេសវាជួយរក្សានូវភាពទន់រលោងនិងស្មើរសម្បុរ។






Monday, November 16, 2020

អត្ថប្រយោជន៏របស់រុក្ចជាតិស្តៅចំពោះសុខភាព


 

ស្តៅគឺជារុក្ខជាតិឱសថ ដែលវាជាផ្នែកមួយនៃរូបមន្តឱសថបុរាណ ប្រើប្រាស់អស់រយះពេលជាង ៥០០០ពាន់ឆ្នាំមកហើយ ។ ចំពោះប្រជាជនតែងតែជឿជាក់ថា ការបរិភោគស្លឹក ត្រួយ ឬផ្កាស្តៅធ្វើអោយយើងស្រួលខ្លួន ជាថ្នាំកែរោគ បញ្ចុះសត្វស្អិត និងអាចបញ្ចុះកម្តៅនៅក្នុងរាង្គកាយបានយ៉ាងល្អ។ 



វាមានឈ្មោះវិទ្យាសាស្ត្រ: Azadirachta Indica ដែលដើមរុក្ខជាតិប្រភេទនេះគឺជាឧទាហរណ៏ដ៏ល្អមួយពីរបៀបដែលធម្មជាតិទទួលយកទាំងបញ្ហា និងការព្យាបាល។ វាផ្ទុកទៅដោយសមាសធាតុជីវសកម្មជាង ១៣០ ប្រភេទ ដូចនេះគ្មានចម្ងល់អីដែលថា ស្តៅមានប្រសិទ្ធភាពបំផុតប្រឆាំងទៅនឹងបាក់តេរីនិងមេរោគនោះឡើយ។



មិនតែប៉ុណ្ណោះវាជួយភ្ញោចនូវប្រព័ន្ធប្រសាទ ដោយលោក Murli Manodar បានមានប្រសាសន៏ថា គោលបំណងដំបូងបំផុតដែលយើងប្រើប្រាស់ស្លឹកស្តៅគឺដើម្បីព្យាបាលជំងឺវង្វេងវង្វាន់ ឬជំងឺសាច់ដុំណឺរ៉ូន។ បន្ទាប់មកក៏មានប្រយោជន៏ជាច្រើនដូចជា បន្សុទ្ធឈាម ការពារការប៉ះពាល់ដល់រាង្គកាយដោយសាររ៉ាឌីកាល់សេរី បឺតយកជាតិពុល ព្យាបាលសត្វស្អិតទិចឬខាំ។ ស្លឹករបស់ស្តៅមានលក្ខណះសម្បត្តិក្នុងការប្រឆាំងទៅនឹងបាក់តេរី  ដែលជាមូលហេតុការពារយើងពីការឆ្លងរោគផ្សេងៗ ការរលាកនិងបញ្ហាផ្សេងៗនៃស្បែកបានយ៉ាងល្អ ព្រោះវាដើរតួនាទីក្នុងការបំផ្លាញបាក់តេរី រួចហើយជួយដាក់នូវប្រព័ន្ធប្រសាទ បន្ទាប់មកក៏ជំរុញការព្យាបាលយ៉ាងលឿន។



ខាងក្រោមនេះជាអត្ថប្រយោជន៏របស់ស្តៅទៅលើការ៖

១. ព្យាបាលមុខរបួស៖ ដាក់ស្តៅបុកនៅលើមុខរបួស ទុករយះពេល២ ៣ ថ្ងៃ

២.បញ្ហាអង្កែក្បាល៖ ធ្វើការស្ងារស្លឹកស្តៅ រហូតចេញពណ៏បៃតង រួចទុកអោយត្រជាក់ បន្ទាប់មកយកកក់សក់ជាមួយនឹងសាប៊ូ ធ្វើការម៉ាស្សាស្បែកក្បាល រួចលាងទឹកចេញជាការស្រេច

៣.បញ្ហាភ្នែក៖ ធ្វើការស្ងារស្លឹកស្តៅ រហូតចេញពណ៏បៃតង រួចទុកអោយត្រជាក់ពិតប្រាកដ រួចយកមកលាងភ្នែក។ វាជួយភ្នែកពីការនឿយហត់ ឡើហក្រហម និងស្ងួត

៤. ព្យាបាលបញ្ហាមុន៖ បុកស្លឹកស្តៅ រួចលាបទៅលើកន្លែងដែលមានបញ្ហាមុនជារៀងរាល់ រហូតដល់មុនក្រាបឬបាត់អស់។

៥. បញ្ហាជំងឺត្រចៀក៖ កិនស្លឹកស្តៅ និងដាក់លាយជាមួយទឹកឃ្មុំបន្តិច រួចធ្វើការបន្តក់ទឹកដែលលាយរួចទៅក្នុងត្រចើកដែលមានបញ្ហា។

៦. បញ្ហាជំងឺស្បែកផ្សេងៗ៖ ដាក់ម្ស៉ៅល្មៀតលាយជាមួយស្លឹកស្តៅបុក វាអាចលាបទៅលើស្បែកដែលរោលរមាស់ សើរស្បែក កន្ទួល និងផ្សេងៗ។

៧. ជំនួយដល់ប្រព័ន្ធប្រសាទ៖ អាចកិនឬញ៉ាំស្លឹកស្តៅ វាអាចជួយបង្កើនសមត្ថភាពនៃប្រព័ន្ធប្រសាទបានយ៉ាងប្រសើរ ដោយសារសមាសធាតុជីវសកម្មទាំង ១៣០ប្រភេទខាងលើ។ 



Tuesday, October 13, 2020

អាចកាត់តវីដេអូតាមទូរស័ព្ទយ៉ាងងាយតាមរយះកម្មវិធីនេះ

 



មានកម្មវីធីកាត់តវីដេអូតាមទូរស័ព្ទដែលតាមទម្លាប់ ខ្ញុំចូលចិត្តប្រើ ហើយចង់ចែករំលែកដល់អ្នកទាំងអស់គ្នា គឺ

១. VN video creator

https://apps.apple.com/kh/app/vn-video-editor/id1343581380


ជាប្រភេទកម្មវិធីកាត់តវីដេអូ ដែលអាចឱ្យយើងប្រើប្រាស់បានដោយគ្មានគិតប្រាក់ ហើយមានមុខងារច្រើនយ៉ាង ដោយមិនជាប់ឡូហ្គោទេ មិនចាញ់កម្មវធីក្នុងកុំព្យូទ័រប៉ុន្មានឡើយខាងក្រោមក្នុងរូបនេះ ជាមុខងាររបស់វា











២. iMovie



https://apps.apple.com/kh/app/imovie/id377298193

ជាប្រភេទកម្មវិធីកាត់តវីដេអូ ដែលអាចឱ្យយើងប្រើប្រាស់បានដោយគ្មានគិតប្រាក់ ហើយមានមុខងារតិចជា VN video creator ដោយមិនជាប់ឡូហ្គោទេ មិនចាញ់កម្មវធីក្នុងកុំព្យូទ័រប៉ុន្មានឡើយខាងក្រោមក្នុងរូបនេះ ជាមុខងាររបស់វា







Monday, October 12, 2020

របៀបដែលអាចលើកទឹកចិត្តខ្លួនឯងអំពីការងារអ្វីមួយពីមួយថ្ងៃទៅមួយថ្ងៃក្នុងជីវិត





ប្រសិនបើអ្នកចង់សម្រេចនូវគោលបំណងរបស់អ្នក និងមិនចង់បោះបង់នៅកណ្តាលទី មានរឿងសំខាន់បំផុតមួយដែលត្រូវធ្វើ គឺការលើកទឹកចិត្តឬផ្តល់កម្លាំងចិត្តខ្លួន។ ការដែលលើកទឹកចិត្តខ្លួនឯងនឹងជួយអ្នកជំនះនូវភាពខ្ជិលច្រអូស ការបរាជ័យអ្វីមួយ និងជំនះភាពយឺតយ៉ាវ។ មនុស្សអាចជ្រើសរើសរបៀបលើកទឹកចិត្តរបស់ខ្លួន‌ឯងខុសគ្នា ខ្លះអាចលើកទឹកចិត្តតាមរយះការបរាជ័យពីអ្វីមួយ ឬអ្នកខ្លះលើកទឹកខ្លួនឯងតាមរយះបទពិសោធន៏កន្លងមក។ អញ្ចឹងសូមមើលនូវវីធីសាស្ត្រងាយៗ និងសាមញ្ញ ដើម្បីអនុវត្តនៅក្នុងលើកទឹកចិត្តខ្លួនឯង ដូចខាងក្រោម៖

១. ធ្វើអ្វីតាមបំណងប្រាថ្នា ឬហៅថាចំណង់នៃការចង់បានអ្វីមួយ

ចូរធ្វើនូវអ្វីដែលអ្នកស្រលាញ់ ហើយបញ្ចប់វានៅថ្ងៃនេះ ដោយមិនចាំបាច់នឹងទុកវានៅថ្ងៃក្រោយ ទៀត។ អ្នកនឹងប្រាកដជាធ្លាប់មានបទពិសោធន៏រួចមកហើយពីករណីបែបនេះ ដែលអ្នកបានធ្វើអ្វីមួយធ្វើឱ្យអ្នកសប្បាយចិត្ត។ ជាការពិតណាស់ មនុស្សយើងគ្រប់រូបធ្លាប់បានធ្វើរឿងកន្លងមកជាច្រើន ទាំងដែលខ្លួនមិនបានពេញចិត្តសោះ ហើយវាបែរជាធ្វើឱ្យមិនពេញចិត្តពេញមួយជីវិតជាមួយនឹងរឿងទាំងអស់ហ្នឹង។ ប្រសិនបើអ្នកមានការងារដែលត្រូវធ្វើមិនចប់ ហើយស្អប់វា នោះចូរបោះបង់ចោលឬចាកចេញពីឱ្យឆ្ងាយយ៉ាងរហ័សតាមដែលអាចធ្វើទៅបាន ហើយគួរតែស្វែងរកអ្វីដែលធ្វើឱ្យអ្នក ធ្វើការងារមួយនោះទទួលបានអារម្មណ៏សប្បាយរីករាយយា៉ងពិតប្រាកដ។ 


២. ទម្លាប់ ឬអាកប្បកិរិយា

ការបង្កើតសកម្មភាពជាប្រចាំ អាចជួយអ្នកសម្រេចនូវគោលបំណងជាច្រើនបាន ដូចជា ការក្រោកពីគេងនៅដដែលរាល់ព្រឹក មានកាលវិភាគធ្វើការច្បាស់លាស់និងជាក់លាក់រាល់ថ្ងៃ ហើយផ្សេងៗទៀតដែលអាចអនុវត្តបាន នើវានឹងជួយអ្នកក្លាយ ជាមនុស្សដែលមានការប្រុងប្រៀងចាត់ចែងបានល្អនិងមានផលិតភាពបានច្រើនជាងរាល់សព្វដង បើធៀបជាមួយពេលដែលអ្នកមិនដែលធ្លាប់បានធ្វើទាល់តែសោះ។



៣. ការផ្ចត់ផ្ចង់ ឬផ្តោតអារម្មណ៏

អ្នកអាចនឹងស្វែងរកនិងស្គាល់ខ្លួនឯងឃើញបាន ជាមួយនឹងការងារកាតកិច្ចជាច្រើនដែលអ្នកបាន ដាក់វានៅក្នុងបញ្ជីកិច្ចការរបស់អ្នក។ គួរព្យាយាមបញ្ចប់កិច្ចការអ្វីនៅពេលតែមួយដែលកំពុងតែប្រតិបត្តិ ការងារមួយចប់ត្រូវមានការងារមួយទៀតបន្ត តែត្រូវបញ្ចប់វា មិនមែនដោយទុកឱ្យមានការងារជាច្រើនធ្វើក្នុងពេលតែ រួចហើយតែពាក់កណ្តាលក្នុងមួយថ្ងៃនោះឡើយ ព្រោះវាជាទម្លាប់មិនល្អទាល់តែសោះ។ ការដែលមាននិងកំពុងការងារមួយក្នុងពេលមួយ ហើយផ្តោតអារម្មណ៏យ៉ាងពេញទំហឹងទៅលើវា។ កុំផ្លាស់ប្តូរអារម្មណ៏ផ្តោតទៅលើអ្វីផ្សេងមួយទៀត ដរាបរាបអ្នកមិនទាន់បញ្ចប់ការងារដំបូងគេបានហើយចប់សព្វគ្រប់នោះ។ អាចធ្វើការសម្រាកយកកម្លាំងបន្តិចសិនបាន ប្រសិនបើមានអារម្មណ៏ថាលែងទោមុខឬក៏ធុញនឹងវា តែត្រូវត្រឡប់អារម្មណ៏មកលើការងារដដែលនោះម្តងទៀត ជៀសវាងអ្វីផ្សេងក្រៅពីហ្នឹង។ ប្រសិនបើអ្នកគិតលើនេះបន្តិចលើនោះបន្តិច អ្នកនឹងប្រើសតិអារម្មណ៏របស់អ្នកយ៉ាងច្រើនដោយគ្មានទួលបានផលិតភាពនោះឡើយ។ ករណីប្រសិនបើមានការងារជាច្រើនត្រូវបន្ទាន់ក្នុងពេលតែមួយ នោះអ្នកអាចធ្វើការចាត់ថ្នាក់ការងារទាំងអស់នោះជាមុនសិន ថាតើការងារមួយណាត្រូវប្រញាប់ខ្លាំងហើយសំខាន់បំផុតជាអាទិភាពជាងគេបន្តបន្ទាប់ រហូតដល់ការងារណាដែលប្រញាប់ដែលតែមិនសូវសំខាន់អាចបង្ហើយក្រោយគេបាន។ ចូរផ្តោតតែទៅល់ការងារមួយៗនោះ ដូចដែលបានរៀបរាប់នោះ នោះលទ្ទផលដែលទទួលនឹងមានទាំងផលិតភាព និងគុណភាពថែមទៀត។ 

៤. ត្រូវចេះក្រើនរំលឹកខ្លួនឯងថា ការងារដែលស្ងិតក្នុងដៃគឺសំខាន់ណាស់

តើអ្វី វានឹងជួយឱ្យសម្រេចទៅតាមគោលដៅ? តើមានមធ្យោបាយណាមួយល្អប្រសើរទេ ក្នុងការធ្វើវា? បើអ្នកអាចឆ្លើយនឹងសំនួរទាំងនេះបាន វានឹងជួយធ្វើឱ្យអ្នក កាត់បន្ងយនូវភាពសង្ស័យស្ទាក់ស្ទើរ និងគិតបានច្បាស់លាស់។ វានឹងកាន់តែងាយជាងក្នុងការអនុវត្តតាម ហើយក្នុងការបញ្ចប់គម្រោងឬកាតព្វកិច្ចមួយ។



ប្រសិនបើអ្នកបានកំណត់ខ្លួនឯង ត្រូវធ្វើការសម្រេចនូវគោលបំណងអ្វីមួយ គឺត្រូវទាញប៊ិច ក្រដាស ហើយសរសេរចូលនូវហេតុផលជាអ្វី ដែលអ្នកចង់ធ្វើវា។ ចំណាយរយះពេល៥នាទី ក្នុងការសញ្ជឹងគិត ថាតើវាមានឥទ្ថិពលអ្វីនៅក្នុងជីវិតរបស់អ្នក ប្រសិនបើធ្វើវាឡើង? បើមានគោលបំណងជាច្រើន អាចសរសេរចូលរៀបជាបញ្ជី រួចហើយគោលបំណងមួយណាដែលចង់សម្រេចឬចង់បានមុនគេ រួចចូរអនុវត្ត និងតែងតែបើកមើលនូវក្រដាសគោលបំណងឡើងវិញ ដើម្បីឱ្យយើងអាចរក្សានិងបន្តសកម្មភាពជាជាក់លាក់និងប្រចាំបាន។ 

៥. ចូរធ្វើវា ទោះបីចំណាយពេលតែ៥នាទីក៏ដោយ

ប្រសិនបើអ្នកជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សជាច្រើនដែលគិតថា ការងារមួយនោះគឹវាស្រួលក្នុងធ្វើទៅរួច ហើយខ្ជិលធ្វើវាឥឡូវ អ្វីដែលល្អបំផុតគឺ ត្រូវតែចាប់ផ្តើមវាឥឡូវនេះតែម្តង។ ត្រូវតែប្រាប់ខ្លួនឯងថា អ្នកត្រូវបញ្ចប់វាក្នុងរយះពេលតែ៥នាទីតែប៉ុណ្ណោះ។ កាលណាដែលអ្នកចាប់ផ្តើមធ្វើ នោះភាពស្រួលចេះតែបន្តកើតមានឡើងដែរ ព្រោះអ្នកមិនបានទុកការងារណាមួយឱ្យនៅទំនេរឬសល់នោះឡើយ។ 



ទាំងនោះគឺជាវិធីសាស្ត្រងាយស្រួលទាំង៥យ៉ាង ដែលអ្នកអាចប្រាប់វាបានជាប្រចាំ ទោះវាមើលទៅតូចតាចមិនសូវសំខាន់ តែវាជាមូលដ្ឋានគ្រឹះក្នុងចូលរួមចំណែកឱ្យកិច្ចការទាំងឡាយរបស់អ្នកសម្រចបានទៅយ៉ាងរលូន ហើយមានផលិតភាពនិងលទ្ធផលថែមទៀតផង ។ 

Featured Post

ដំណើរជីវិតខ្ញុំ នាវ័យ២៥ឆ្នាំ

 ដំណើរជីវិតខ្ញុំ នាវ័យ២៥ឆ្នាំ ១. ការត្រៀមខ្លួនរួចស្រេច ការពិត​មនុស្សម្នាក់ៗ មុននឹងឈានឆ្លងថ្ងៃខួបកំណើត គ្រប់គ្នាបានគិតនិងត្រៀមជាមុនរួចហើយ ថាន...