Saturday, December 19, 2020

ហេតុផល ៤ យ៉ាងដែលអ្នកគួរតែប្រើ ក្រែមការពារកម្តៅថ្ងៃ ពេលចេញទៅក្រៅ



 ពួកយើងភាគច្រើនសុទ្ធតែដឹងថា ការប្រើប្រាស់ក្រែមការពារកម្តៅថ្ងៃគឺដើម្បីការពារ ការរលាកពីកម្តៅថ្ងៃនិងការប៉ះពាល់ស្បែក ជាពិសេសយើងគួរតែប្រើប្រាស់ជាប្រចាំថ្ងៃពេញមួយឆ្នាំ ទោះបីជាស្បែកអ្នកមានសម្បុរបែបណាក៏ដោយ ព្រោះដើម្បីការពារសុខភាពស្បែក។ 

ហើយខាងក្រោមនេះគឺជាមូលហេតុចម្បងចំនួន ៤ ដែលយើងគួរលាបក្រែមការពារកកម្តៅថ្ងៃជាប្រចាំ៖

១. វាជួយការពារស្បែកពីកាំរស្មីយូវី ៖ ក្រែមការពារកម្តៅថ្ងៃវាជួយទប់ស្កាត់កាំរស្មីទាំងឡាយរបស់ព្រះអាទិត្យ ដែលជាហេតុជួយកាត់បន្ថយការរលាកស្បែក។ តាមមតិមួយចំនួន អ្នកត្រូវជ្រើសរើសផលិតផលណាដែលមានកម្រិតការពារចាប់ពី   15 SPF ឡើងទៅ។ 



២. វាជួយកាត់បន្ថយហានិភ័យនៃមហារីកស្បែកមកត្រឹមកម្រិតតិចបំផុត ៖ មនុស្សភាគច្រើនគឺងាយណាស់ ក្នុងប្រឈមជាមួយនឹងជំងឺមហារីកស្បែក តាមរយះការលាបក្រែមការពារកម្តៅថ្ងៃជាប្រចាំ វាជួយការពារស្បែកអ្នកពីការប្រឈមជាមួយនឹងជំងឺមហារីកបានពាក់កណ្តាលផងដែរ។ 



៣. វាការពារភាពចាស់ជ្រីវជ្រួញនៃស្បែក ៖ ឥទ្ធិពលនៃកាំរស្មីពន្លឺព្រះអាទិត្យវាធ្វើឱ្យស្បែកទទួលរងនូវការបំផ្លាញកោសិកាស្បែក បណ្តាលឱ្យស្បែកក្រាស់ក្រិន ជ្រួញ អាប់ពណ៏សម្បុរ និងបំផ្លាញសម្ព័ន្ធខូឡាជែនក្នុងស្រទាប់ស្បែកទៀតផង។ តាមរយះការសិក្សាបានបង្ហាញថា អ្នកមានអាយុ៥៥ឆ្នាំ ដែលតែងតែលាបក្រែមការពារកម្តៅថ្ងៃ ជាលទ្ទផលគឺអាចកាត់បន្ថយសញ្ញាដែលរៀបរាប់ខាងលើរហូតដល់ទៅ ២៤ ភាគរយ។ 



៤. វាជួយថែរក្សាឱ្យស្បែកមានសម្បុរស្មើ៖ ក្រែមការពារកម្តៅថ្ងៃគឺវាមានតួនាទីជួយកាត់បន្ថយការស្រអាប់ពណ៍សម្បុរនិងស្មាមអុចខ្មៅៗនៃស្បែក ពីការបំផ្លាញរបស់ពន្លឺព្រះអាទិត្យ ជាពិសេសវាជួយរក្សានូវភាពទន់រលោងនិងស្មើរសម្បុរ។






No comments:

Post a Comment

Featured Post

ដំណើរជីវិតខ្ញុំ នាវ័យ២៥ឆ្នាំ

 ដំណើរជីវិតខ្ញុំ នាវ័យ២៥ឆ្នាំ ១. ការត្រៀមខ្លួនរួចស្រេច ការពិត​មនុស្សម្នាក់ៗ មុននឹងឈានឆ្លងថ្ងៃខួបកំណើត គ្រប់គ្នាបានគិតនិងត្រៀមជាមុនរួចហើយ ថាន...