Tuesday, December 22, 2020

អត្ថប្រយោជន៏របស់ស្រ្កាប់កាហ្វេ​ DIY

 



មានភស្តុតាងវិទ្យាសាស្រ្តជាច្រើន​បានបង្ហាញថា ជាតិកាហ្វេអ៊ីនអាចជួយកាត់បន្ថយការឡើងគ្រៀមៗនៃសាច់ ជាពិសេសតំបន់ក្រោមភ្លៅ។​



តាមការសិក្សាស្រាវជ្រាវនៅឆ្នាំ ២០១១ គេបានតេស្តគ្រីមដែលមានផ្ទុកសារធាតុកាហ្វេអ៊ីននិងសារធាតុដទៃទៀត ទៅលើអ្នកចូលរួម ៧៨ នាក់។ ជាលទ្ធផលបានឃើញថា បន្ទាប់ពីបានប្រើប្រាស់គ្រីម ១២ថ្ងៃក្រោយមក មានការលុបបាត់នូវស្នាមគ្រើមៗនៃស្បែកយ៉ាងគួរកត់សម្គាល់នៃអ្នកចូលរួម។ នៅឆ្នាំ២០១៥ ក៏មានការសិក្សាចំនួន ១៥ ករណី ទទួលបានលទ្ធផលដូចគ្នាផងដែរ។



មនុស្សម្នាជាច្រើនបាននិយាយថា កាហ្វេគឺនៅតែជាគ្រឿងផ្សំដ៏ពេញនិយមសម្រាប់ការធ្វើ ស្រ្កាប់ដងខ្លួន DIY ។ ភាគល្អិតតូចៗនៃកាហ្វេដែលបានកិន វាជួយធ្វើឱ្យស្បែកទន់ ហើយមានប្រសិទ្ធភាពក្នុងជួយជម្រះនូវកោសិកាស្បែកដែលងាប់ចេញពីស្រទាប់លើរបស់ស្បែកដងខ្លួន។ ហើយថា តើនរណាដែលមិនអាចទប់អារម្មណ៏បានជាមួយនឹងឈ្ងុយរបស់គ្រាប់កាហ្វេ??


គ្រឿងផ្សំ

-គ្រាប់កាហ្វេម៉ដ្ឋ ១​ស្លាបព្រា

-ទឹកឃ្មុំ កន្លះស្លាបព្រា

-ក្រូចឆ្មារ ២ឬ៣ចំណិត

-ទឹកក្តៅ ២ស្លាបព្រា

-អាចបន្ថែមប្រេងដូង ប្រេងអូលីវ ចូលក៏បាន 



វិធីលាយ

-លាយគ្រាប់កាហ្វេនិងទឹកក្តៅឱ្យសព្វល្អ 

-ដាក់គ្រឿងដែលនៅសល់ដទៃទៀតបញ្ចូល ប្រសិនត្រូវការបន្ថែមទឹកឬគ្រាប់កាហ្វេទៀតកីបាន ទៅសាច់ស្រ្កាប់ដែលអ្នកចង់បាន

-ពេលលាយស្រេចបាច់ហើយ អាចយកវាដាក់ក្នុងក្រឡ ឬប្រើប្រាស់ភ្លាមតែម្តងក៏បាន។




វិធីប្រើប្រាស់

-មុនយកស្រ្កាប់មកប្រើប្រាស់ ត្រូវធ្វើការសម្អាតស្បែកឱ្យបានស្អាតជាមុនសិន

-យកស្រ្កាប់កាហ្វេមកលាបលើស្បែកដងខ្លួន ឬផ្ទៃមុខ

-ធ្វើការដុសខាតយ៉ាងថ្នមៗរយះពេល ២ ទៅ ៣នាទី

-អប់ទុករយះពេល ១៥ ទោ ២០ នាទី តាមការចង់បានរបស់យើងរៀងៗខ្លួន

-លាងជម្រះជាមួយទឹកចេញ រួចអាចប្រើប្រភេទឡេថែរក្សាស្បែកមកលាបពីលើ ស្បែកដែលបានស្រ្កាប់ហើយ។ 

No comments:

Post a Comment

Featured Post

ដំណើរជីវិតខ្ញុំ នាវ័យ២៥ឆ្នាំ

 ដំណើរជីវិតខ្ញុំ នាវ័យ២៥ឆ្នាំ ១. ការត្រៀមខ្លួនរួចស្រេច ការពិត​មនុស្សម្នាក់ៗ មុននឹងឈានឆ្លងថ្ងៃខួបកំណើត គ្រប់គ្នាបានគិតនិងត្រៀមជាមុនរួចហើយ ថាន...