មានភស្តុតាងវិទ្យាសាស្រ្តជាច្រើនបានបង្ហាញថា ជាតិកាហ្វេអ៊ីនអាចជួយកាត់បន្ថយការឡើងគ្រៀមៗនៃសាច់ ជាពិសេសតំបន់ក្រោមភ្លៅ។
តាមការសិក្សាស្រាវជ្រាវនៅឆ្នាំ ២០១១ គេបានតេស្តគ្រីមដែលមានផ្ទុកសារធាតុកាហ្វេអ៊ីននិងសារធាតុដទៃទៀត ទៅលើអ្នកចូលរួម ៧៨ នាក់។ ជាលទ្ធផលបានឃើញថា បន្ទាប់ពីបានប្រើប្រាស់គ្រីម ១២ថ្ងៃក្រោយមក មានការលុបបាត់នូវស្នាមគ្រើមៗនៃស្បែកយ៉ាងគួរកត់សម្គាល់នៃអ្នកចូលរួម។ នៅឆ្នាំ២០១៥ ក៏មានការសិក្សាចំនួន ១៥ ករណី ទទួលបានលទ្ធផលដូចគ្នាផងដែរ។
មនុស្សម្នាជាច្រើនបាននិយាយថា កាហ្វេគឺនៅតែជាគ្រឿងផ្សំដ៏ពេញនិយមសម្រាប់ការធ្វើ ស្រ្កាប់ដងខ្លួន DIY ។ ភាគល្អិតតូចៗនៃកាហ្វេដែលបានកិន វាជួយធ្វើឱ្យស្បែកទន់ ហើយមានប្រសិទ្ធភាពក្នុងជួយជម្រះនូវកោសិកាស្បែកដែលងាប់ចេញពីស្រទាប់លើរបស់ស្បែកដងខ្លួន។ ហើយថា តើនរណាដែលមិនអាចទប់អារម្មណ៏បានជាមួយនឹងឈ្ងុយរបស់គ្រាប់កាហ្វេ??
គ្រឿងផ្សំ
-គ្រាប់កាហ្វេម៉ដ្ឋ ១ស្លាបព្រា
-ទឹកឃ្មុំ កន្លះស្លាបព្រា
-ក្រូចឆ្មារ ២ឬ៣ចំណិត
-ទឹកក្តៅ ២ស្លាបព្រា
-អាចបន្ថែមប្រេងដូង ប្រេងអូលីវ ចូលក៏បាន
វិធីលាយ
-លាយគ្រាប់កាហ្វេនិងទឹកក្តៅឱ្យសព្វល្អ
-ដាក់គ្រឿងដែលនៅសល់ដទៃទៀតបញ្ចូល ប្រសិនត្រូវការបន្ថែមទឹកឬគ្រាប់កាហ្វេទៀតកីបាន ទៅសាច់ស្រ្កាប់ដែលអ្នកចង់បាន
-ពេលលាយស្រេចបាច់ហើយ អាចយកវាដាក់ក្នុងក្រឡ ឬប្រើប្រាស់ភ្លាមតែម្តងក៏បាន។
វិធីប្រើប្រាស់
-មុនយកស្រ្កាប់មកប្រើប្រាស់ ត្រូវធ្វើការសម្អាតស្បែកឱ្យបានស្អាតជាមុនសិន
-យកស្រ្កាប់កាហ្វេមកលាបលើស្បែកដងខ្លួន ឬផ្ទៃមុខ
-ធ្វើការដុសខាតយ៉ាងថ្នមៗរយះពេល ២ ទៅ ៣នាទី
-អប់ទុករយះពេល ១៥ ទោ ២០ នាទី តាមការចង់បានរបស់យើងរៀងៗខ្លួន
-លាងជម្រះជាមួយទឹកចេញ រួចអាចប្រើប្រភេទឡេថែរក្សាស្បែកមកលាបពីលើ ស្បែកដែលបានស្រ្កាប់ហើយ។