Wednesday, March 6, 2019

ផ្លែប៉េងប៉ោះ និងអត្ថប្រយោជន៏របស់វា


ផ្លែប៉េងប៉ោះ និងអត្ថប្រយោជន៏របស់វា


សមាសធាតុផ្សំនៃប៉េងប៉ោះ គឺវាអាស្រ័យទៅតាម  ប្រភេទនៃប៉េងប៉ោះ  កម្រិតទុំនៃប៉េងប៉ោះ         រយៈពេល លក្ខខណ្ឌអាកាសធាតុ  ពន្លឺ  សីតុណ្ហភាព  ដី​  ដំណើរលំអង  និង ការបញ្ចូលទឹកជាដើម ។    អង្គធាតុរឹងសរុបគឺ 5-10% ( 6%ជាមធ្យម ) ។ ពាក់កណ្តាលនៃអង្គធាតុរឹងគឺជាសារធាតុស្ករដែលមានបរិមាណ ព្រុចតូសច្រើនជាងគ្លុយកូស ។ ​​​ មួយភាគបួននៃអង្គធាតុរឹងគឺជា អាស៊ីតស៊ីទ្រិច ម៉ាល់លិច អាស៊ីតអាមីណូឌីកាបុកស៊ីល     លីពីត​​    និង  សារធាតុរ៉ែ ។   មួយភាគទៀតគឺជា អាល់កុលមិនរលាយ ប្រូតេអ៊ីន  ប៉ិបទីក  សែលុយឡូស និង អេមីសែលុយឡូស ។



នៅក្នុងប៉េងប៉ោះមានទឹកស្ទើរតែ 94% ដែលវាជាគុណវិបត្តិក្នុងការដែលធ្វើវាឲ្យក្លាយជា paste  ។ ប៉េងប៉ោះគឺសំបូរទៅដោយវីតាមីន C និង A ។ ក្នុងឆ្នាំ 1972 វាបានផ្តល់ 12,2%​ នៃវីតាមីន C ក្នុងរបប អាហារនៅសហរដ្ឋអាមេរិច ។ 95% នៃវីតាមីន A បន្ទាប់ពីការ៉ុត ។  ត្រូវបានជាប់ចំណាត់ថ្នាក់ទី 16 ក្នុងចំណោមបន្លែផ្លែឈើដែលមានវីតាមីន 10 ប្រភេទ និង មានសារធាតុរ៉ែ ។ តែវាត្រូវបានទទួលចំណាត់ថ្នាក់ លេខ  1   ក្នុងរបបអាហាររបស់សហរដ្ឋអាមេរិច ពីព្រោះតែវាជាប្រភេទអាហារពេញនិយម ដែលបានដាក់ បន្ថែមជាមួយ     soup,      meat     និង    pasta dishes

ពណ៌ក្រហមនៅក្នុងប៉េងប៉ោះដែលហៅថា លីកូពីន(lycopene) ពេលដែលបរិភោគចូលទៅគឺមិន សូវមានសកម្មភាពវីតាមីនទេ ប៉ុន្តែវាបានផ្តល់ជាសកម្មភាពរបស់ antioxidant ។ តាមការសិក្សាត្រូវបានគេរកឃើញថា ផលិតផលប៉េងប៉ោះគឺមានសមត្ថភាពខ្លាំងបំផុតក្នុងការពារ  ក្រពេញប្រូស្តាត  សួត    និង មហារីកក្រពះ  លំពែង  ពោះវៀនធំ  បំពង់អាហារ  បញ្ហាមាត់ធ្មេញ  ទ្រូង(សុដន់)  និងមហារីកស្បូន ។ ប៉េងប៉ោះអាចជួយកាត់បន្ថយការកើតមហារីកតាមរយះ ការញ៉ាំភីហ្សាដោយប្រើជាមួយទឹកប៉េងប៉ោះ ។


ផលិតផលប៉េងប៉ោះមានសកម្មភាព   anticancer    ខ្លាំងជាងប៉េងប៉ោះស្រស់   ការសិក្សាជាច្រើនបានសំឡឹងមើលទៅលើឥទ្ធិពលនៃការកែច្នៃទៅលើលីកូពីន ។ ពេលយើងបរិភោគប៉េងប៉ោះប្រភេទ juice paste ជាមួយប្រេងពោត យើងនឹងទទួលបាន bioavailable lycopene ច្រើនជាង freash tomato ។ នេះប្រហែលជាមកពីដំណើរការកំដៅបានកាត់បន្ថយភាពធ្លុះធ្លាយនៃ cell wall 


          ឯប៉េងប៉ោះស្រស់វិញគឺជាប់ចំណាត់ថ្នាក់ទី 5 ក្នុងចំណោមបន្លែដែលគេពេញនិយមប្រើ បន្ទាប់ពី ដំឡូង  សាឡាត់ ខ្ទឹមបារាំង និង ឪឡឹក នៅសហរដ្ឋអាមេរិច (16,6 pound per capita ) ។ ហើយ canned tomato វិញគឺជាផលិតផល canned vegetable  ដែលពេញនិយមបំផុតក្នុងសហរដ្ឋអាមេរិច ( 74,2 pound per capita )  ។ បើជាគ្រឿងផ្សំវិញគឺ salsa លេខ1 និង ketchup លេខ2



No comments:

Post a Comment

Featured Post

ដំណើរជីវិតខ្ញុំ នាវ័យ២៥ឆ្នាំ

 ដំណើរជីវិតខ្ញុំ នាវ័យ២៥ឆ្នាំ ១. ការត្រៀមខ្លួនរួចស្រេច ការពិត​មនុស្សម្នាក់ៗ មុននឹងឈានឆ្លងថ្ងៃខួបកំណើត គ្រប់គ្នាបានគិតនិងត្រៀមជាមុនរួចហើយ ថាន...