ផ្លែប៉េងប៉ោះ និងអត្ថប្រយោជន៏របស់វា
សមាសធាតុផ្សំនៃប៉េងប៉ោះ គឺវាអាស្រ័យទៅតាម ប្រភេទនៃប៉េងប៉ោះ កម្រិតទុំនៃប៉េងប៉ោះ រយៈពេល លក្ខខណ្ឌអាកាសធាតុ
ពន្លឺ សីតុណ្ហភាព ដី ដំណើរលំអង និង ការបញ្ចូលទឹកជាដើម ។ អង្គធាតុរឹងសរុបគឺ 5-10%
( 6%ជាមធ្យម ) ។
ពាក់កណ្តាលនៃអង្គធាតុរឹងគឺជាសារធាតុស្ករដែលមានបរិមាណ ព្រុចតូសច្រើនជាងគ្លុយកូស ។
មួយភាគបួននៃអង្គធាតុរឹងគឺជា អាស៊ីតស៊ីទ្រិច ម៉ាល់លិច
អាស៊ីតអាមីណូឌីកាបុកស៊ីល លីពីត និង
សារធាតុរ៉ែ ។ មួយភាគទៀតគឺជា
អាល់កុលមិនរលាយ ប្រូតេអ៊ីន ប៉ិបទីក សែលុយឡូស និង អេមីសែលុយឡូស ។
នៅក្នុងប៉េងប៉ោះមានទឹកស្ទើរតែ 94%
ដែលវាជាគុណវិបត្តិក្នុងការដែលធ្វើវាឲ្យក្លាយជា paste ។ ប៉េងប៉ោះគឺសំបូរទៅដោយវីតាមីន C និង A ។ ក្នុងឆ្នាំ 1972 វាបានផ្តល់
12,2% នៃវីតាមីន C ក្នុងរបប
អាហារនៅសហរដ្ឋអាមេរិច ។ 95% នៃវីតាមីន A បន្ទាប់ពីការ៉ុត ។ ត្រូវបានជាប់ចំណាត់ថ្នាក់ទី
16 ក្នុងចំណោមបន្លែផ្លែឈើដែលមានវីតាមីន 10 ប្រភេទ និង មានសារធាតុរ៉ែ ។ តែវាត្រូវបានទទួលចំណាត់ថ្នាក់ លេខ 1 ក្នុងរបបអាហាររបស់សហរដ្ឋអាមេរិច
ពីព្រោះតែវាជាប្រភេទអាហារពេញនិយម ដែលបានដាក់ បន្ថែមជាមួយ soup, meat
និង pasta dishes ។
ពណ៌ក្រហមនៅក្នុងប៉េងប៉ោះដែលហៅថា លីកូពីន(lycopene) ពេលដែលបរិភោគចូលទៅគឺមិន សូវមានសកម្មភាពវីតាមីនទេ
ប៉ុន្តែវាបានផ្តល់ជាសកម្មភាពរបស់ antioxidant ។
តាមការសិក្សាត្រូវបានគេរកឃើញថា
ផលិតផលប៉េងប៉ោះគឺមានសមត្ថភាពខ្លាំងបំផុតក្នុងការពារ ក្រពេញប្រូស្តាត សួត និង មហារីកក្រពះ លំពែង
ពោះវៀនធំ បំពង់អាហារ បញ្ហាមាត់ធ្មេញ ទ្រូង(សុដន់)
និងមហារីកស្បូន ។ ប៉េងប៉ោះអាចជួយកាត់បន្ថយការកើតមហារីកតាមរយះ
ការញ៉ាំភីហ្សាដោយប្រើជាមួយទឹកប៉េងប៉ោះ ។
ផលិតផលប៉េងប៉ោះមានសកម្មភាព anticancer ខ្លាំងជាងប៉េងប៉ោះស្រស់
ការសិក្សាជាច្រើនបានសំឡឹងមើលទៅលើឥទ្ធិពលនៃការកែច្នៃទៅលើលីកូពីន ។
ពេលយើងបរិភោគប៉េងប៉ោះប្រភេទ juiceឬ paste ជាមួយប្រេងពោត យើងនឹងទទួលបាន bioavailable lycopene ច្រើនជាង freash tomato ។
នេះប្រហែលជាមកពីដំណើរការកំដៅបានកាត់បន្ថយភាពធ្លុះធ្លាយនៃ cell wall ។
ឯប៉េងប៉ោះស្រស់វិញគឺជាប់ចំណាត់ថ្នាក់ទី
5 ក្នុងចំណោមបន្លែដែលគេពេញនិយមប្រើ បន្ទាប់ពី ដំឡូង សាឡាត់ ខ្ទឹមបារាំង និង ឪឡឹក នៅសហរដ្ឋអាមេរិច (16,6
pound per capita ) ។ ហើយ canned tomato
វិញគឺជាផលិតផល canned vegetable ដែលពេញនិយមបំផុតក្នុងសហរដ្ឋអាមេរិច (
74,2 pound per capita ) ។
បើជាគ្រឿងផ្សំវិញគឺ salsa លេខ1 និង ketchup
លេខ2 ។