តើអ្វីជាការល្អបំផុត និងអាក្រក់បំផុតក្នុងរយះពេលពេញឆ្នាំ ២០១៩ នេះ?
វាជារឿងធម្មតាទៅហើយ ដែលមនុស្សម្នាក់ៗបានជួបប្រទះនូវហេតុការណ៏ល្អឬក៏អាក្រក់នៅក្នុងជីវិត មិនថានៅទីកន្លែងណា ឬវេលាណាក៏ដោយ។ គ្រប់រឿងៗល្អវាគឺការចងចាំមិនអាចបំភ្លេចបាន ហើយគ្រប់រឿងអាក្រក់វាគឺជាបទពិសោធន៏ដែលអាចឱ្យយើង អាចរឹងមាំបានរហូតមកដល់ខណះពេលនេះ។
រឿងល្អវាមានប្រភពមកពីសំណាង និងការខំប្រឹងប្រែងជាមុន ទើបយើងម្នាក់ទទួលបានវាមកដោយការសប្បាយរីករាយ។ រឿងល្អទាំងនោះ វាអាចជា ភាពជោគជ័យ រកប្រាក់ចំនេញ មានគ្រួសារ ការជួបជុំ មានឡានផ្ទះលុយ មានសុវត្ថិភាព ក្តីស្រលាញ់ ការរាប់អាន ស្នាមញញឹម ប្រឡងជាប់អ្វីមួយ ឡើងមុនតំណែង ដំណើរកំសាន្ត ...និងមានជាច្រើនទៀត ដែលយើងបានគិតថា វាបានផ្តល់ស្នាមញញឺមមកឱ្យយើង។
រីឯរឿងអាក្រក់វិញ អ្នកណាៗ ក៏មិនចង់និយាយឬរំលឹកមកដែរ ហើយរឿងអាក្រក់ទាំងនោះវាអាចមានប្រភពមកពី ភាពស៊យ ការមិនប្រុងប្រយ័ត្ឋឬធ្វេសប្រហែស មានអ្នកដទៃធ្វើរឿងមិនល្អមកដាក់យើងចេតនាជាដើម។ រឿងអាក្រក់មិនចាំរៀបរាប់ច្រើន ក៏វាចេញមកក្នុងគំនិតដោយឯកឯងដែរ ដូចជា ភាពឈឺចាប់ ការបរាជ័យ ការព្រាត់ប្រាស់ ការបាត់បង់ការងារមុខរបរទ្រព្យសម្បត្តិមនុស្សជាទីស្រលាញ់ មានជម្ងឺ ខ្សោយ ឬក៏បាក់ទឹកចិត្ត ជួបរឿងមិនសមនឹងបំណង ក៏យើងអាចចាត់ទុកវាជារឿងអាក្រក់ក្នុងប្រវត្តិសាស្ត្រជីវិតក៏ថាបាន ។
ជាទម្លាប់ល្អ!គួរសរសេររឿងទាំងពីរប្រភេទផ្ទុយគ្នាស្រឡះគ្នានេះ ដាក់ក្នុងសៀវភៅកំហត់ហេតុមួយ ដើម្បីឆែកមើល ឬសារវាឡើងវិញម្តងហើយទៀត។ វាជាការល្អម្យ៉ាងដែរ ដែលយើងបានសរសេរចារប្រវត្តិសាស្ត្រផ្ទាល់ខ្លួនបន្សល់ទុក ។