ស្តៅគឺជារុក្ខជាតិឱសថ ដែលវាជាផ្នែកមួយនៃរូបមន្តឱសថបុរាណ ប្រើប្រាស់អស់រយះពេលជាង ៥០០០ពាន់ឆ្នាំមកហើយ ។ ចំពោះប្រជាជនតែងតែជឿជាក់ថា ការបរិភោគស្លឹក ត្រួយ ឬផ្កាស្តៅធ្វើអោយយើងស្រួលខ្លួន ជាថ្នាំកែរោគ បញ្ចុះសត្វស្អិត និងអាចបញ្ចុះកម្តៅនៅក្នុងរាង្គកាយបានយ៉ាងល្អ។
វាមានឈ្មោះវិទ្យាសាស្ត្រ: Azadirachta Indica ដែលដើមរុក្ខជាតិប្រភេទនេះគឺជាឧទាហរណ៏ដ៏ល្អមួយពីរបៀបដែលធម្មជាតិទទួលយកទាំងបញ្ហា និងការព្យាបាល។ វាផ្ទុកទៅដោយសមាសធាតុជីវសកម្មជាង ១៣០ ប្រភេទ ដូចនេះគ្មានចម្ងល់អីដែលថា ស្តៅមានប្រសិទ្ធភាពបំផុតប្រឆាំងទៅនឹងបាក់តេរីនិងមេរោគនោះឡើយ។
មិនតែប៉ុណ្ណោះវាជួយភ្ញោចនូវប្រព័ន្ធប្រសាទ ដោយលោក Murli Manodar បានមានប្រសាសន៏ថា គោលបំណងដំបូងបំផុតដែលយើងប្រើប្រាស់ស្លឹកស្តៅគឺដើម្បីព្យាបាលជំងឺវង្វេងវង្វាន់ ឬជំងឺសាច់ដុំណឺរ៉ូន។ បន្ទាប់មកក៏មានប្រយោជន៏ជាច្រើនដូចជា បន្សុទ្ធឈាម ការពារការប៉ះពាល់ដល់រាង្គកាយដោយសាររ៉ាឌីកាល់សេរី បឺតយកជាតិពុល ព្យាបាលសត្វស្អិតទិចឬខាំ។ ស្លឹករបស់ស្តៅមានលក្ខណះសម្បត្តិក្នុងការប្រឆាំងទៅនឹងបាក់តេរី ដែលជាមូលហេតុការពារយើងពីការឆ្លងរោគផ្សេងៗ ការរលាកនិងបញ្ហាផ្សេងៗនៃស្បែកបានយ៉ាងល្អ ព្រោះវាដើរតួនាទីក្នុងការបំផ្លាញបាក់តេរី រួចហើយជួយដាក់នូវប្រព័ន្ធប្រសាទ បន្ទាប់មកក៏ជំរុញការព្យាបាលយ៉ាងលឿន។
ខាងក្រោមនេះជាអត្ថប្រយោជន៏របស់ស្តៅទៅលើការ៖
១. ព្យាបាលមុខរបួស៖ ដាក់ស្តៅបុកនៅលើមុខរបួស ទុករយះពេល២ ៣ ថ្ងៃ
២.បញ្ហាអង្កែក្បាល៖ ធ្វើការស្ងារស្លឹកស្តៅ រហូតចេញពណ៏បៃតង រួចទុកអោយត្រជាក់ បន្ទាប់មកយកកក់សក់ជាមួយនឹងសាប៊ូ ធ្វើការម៉ាស្សាស្បែកក្បាល រួចលាងទឹកចេញជាការស្រេច
៣.បញ្ហាភ្នែក៖ ធ្វើការស្ងារស្លឹកស្តៅ រហូតចេញពណ៏បៃតង រួចទុកអោយត្រជាក់ពិតប្រាកដ រួចយកមកលាងភ្នែក។ វាជួយភ្នែកពីការនឿយហត់ ឡើហក្រហម និងស្ងួត
៤. ព្យាបាលបញ្ហាមុន៖ បុកស្លឹកស្តៅ រួចលាបទៅលើកន្លែងដែលមានបញ្ហាមុនជារៀងរាល់ រហូតដល់មុនក្រាបឬបាត់អស់។
៥. បញ្ហាជំងឺត្រចៀក៖ កិនស្លឹកស្តៅ និងដាក់លាយជាមួយទឹកឃ្មុំបន្តិច រួចធ្វើការបន្តក់ទឹកដែលលាយរួចទៅក្នុងត្រចើកដែលមានបញ្ហា។
៦. បញ្ហាជំងឺស្បែកផ្សេងៗ៖ ដាក់ម្ស៉ៅល្មៀតលាយជាមួយស្លឹកស្តៅបុក វាអាចលាបទៅលើស្បែកដែលរោលរមាស់ សើរស្បែក កន្ទួល និងផ្សេងៗ។
៧. ជំនួយដល់ប្រព័ន្ធប្រសាទ៖ អាចកិនឬញ៉ាំស្លឹកស្តៅ វាអាចជួយបង្កើនសមត្ថភាពនៃប្រព័ន្ធប្រសាទបានយ៉ាងប្រសើរ ដោយសារសមាសធាតុជីវសកម្មទាំង ១៣០ប្រភេទខាងលើ។