Monday, December 2, 2019

តើអ្វីជាការល្អបំផុត និងអាក្រក់បំផុតក្នុងរយះពេលពេញឆ្នាំ ២០១៩ នេះ?​

តើអ្វីជាការល្អបំផុត និងអាក្រក់បំផុតក្នុងរយះពេលពេញឆ្នាំ ២០១៩ នេះ?​

វាជារឿងធម្មតាទៅហើយ ដែលមនុស្សម្នាក់ៗបានជួបប្រទះនូវហេតុការណ៏ល្អឬក៏អាក្រក់នៅក្នុងជីវិត មិនថានៅទីកន្លែងណា ឬវេលាណាក៏ដោយ។ គ្រប់រឿងៗល្អវាគឺការចងចាំមិនអាចបំភ្លេចបាន ហើយគ្រប់រឿងអាក្រក់វាគឺជាបទពិសោធន៏ដែលអាចឱ្យយើង អាចរឹងមាំបានរហូតមកដល់ខណះពេលនេះ។ 

រឿងល្អវាមានប្រភពមកពីសំណាង និងការខំប្រឹងប្រែងជាមុន ទើបយើងម្នាក់ទទួលបានវាមកដោយការសប្បាយរីករាយ។ រឿងល្អទាំងនោះ វាអាចជា ភាពជោគជ័យ រកប្រាក់ចំនេញ មានគ្រួសារ ​ការជួបជុំ មានឡានផ្ទះលុយ មានសុវត្ថិភាព ក្តីស្រលាញ់ ការរាប់អាន ស្នាមញញឹម ប្រឡងជាប់អ្វីមួយ​ ឡើងមុនតំណែង ដំណើរកំសាន្ត ...និងមានជាច្រើនទៀត ដែលយើងបានគិតថា វាបានផ្តល់ស្នាមញញឺមមកឱ្យយើង។


រីឯរឿងអាក្រក់វិញ អ្នកណាៗ ក៏មិនចង់និយាយឬរំលឹកមកដែរ ហើយរឿងអាក្រក់ទាំងនោះវាអាចមានប្រភពមកពី ភាពស៊យ ការមិនប្រុងប្រយ័ត្ឋឬធ្វេសប្រហែស មានអ្នកដទៃធ្វើរឿងមិនល្អមកដាក់យើងចេតនាជាដើម។ រឿងអាក្រក់មិនចាំរៀបរាប់ច្រើន ក៏វាចេញមកក្នុងគំនិតដោយឯកឯងដែរ ដូចជា ភាពឈឺចាប់ ការបរាជ័យ ការព្រាត់ប្រាស់ ការបាត់បង់ការងារមុខរបរទ្រព្យសម្បត្តិមនុស្សជាទីស្រលាញ់ មានជម្ងឺ ខ្សោយ ឬក៏បាក់ទឹកចិត្ត ជួបរឿងមិនសមនឹងបំណង ក៏យើងអាចចាត់ទុកវាជារឿងអាក្រក់ក្នុងប្រវត្តិសាស្ត្រជីវិតក៏ថាបាន ។



ជាទម្លាប់ល្អ!​គួរសរសេររឿងទាំងពីរប្រភេទផ្ទុយគ្នា​ស្រឡះគ្នានេះ ដាក់ក្នុងសៀវភៅកំហត់ហេតុមួយ ដើម្បីឆែកមើល ឬសារវាឡើងវិញម្តងហើយទៀត។ វាជាការល្អម្យ៉ាងដែរ ដែលយើងបានសរសេរចារប្រវត្តិសាស្ត្រផ្ទាល់ខ្លួនបន្សល់ទុក ។ 

Featured Post

ដំណើរជីវិតខ្ញុំ នាវ័យ២៥ឆ្នាំ

 ដំណើរជីវិតខ្ញុំ នាវ័យ២៥ឆ្នាំ ១. ការត្រៀមខ្លួនរួចស្រេច ការពិត​មនុស្សម្នាក់ៗ មុននឹងឈានឆ្លងថ្ងៃខួបកំណើត គ្រប់គ្នាបានគិតនិងត្រៀមជាមុនរួចហើយ ថាន...