ផលិតកម្ម SM បានរាយការណ៏ថា Girls` Generation`s Taeyeon ចេញ Comeback ខែ មិនាខាងមុន
ផលិតកម្ម SM បានធ្វើការរាយការណ៏ប្រាប់សារពត៍មានថា កញ្ញា Taeyeon នឹងចេញ Comeback ឆាប់ៗនេះ។
យោងតាមការបកស្រាយរបស់ Agency នាងបានថា Taeyeon ឥឡូវនេះកំពុងតែនឹងគ្រោងចេញបទចម្រៀងថ្មី តែមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ។
កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បើតាមអ្នកតំណាងផលិតកម្មគ្រាន់តែបានបញ្ចេញថា សមាជិកក្រុម Girls` Generation ម្នាក់នឹងចេញបទចម្រៀងថ្មីនៅពាក់កណ្តាលខែមិនាខាងមុខ។
បន្ថែមពីនេះ Taeyeon គឺកំពុងនឹងចាប់ផ្តើមធ្វើ Encore Concert របស់នាង (បទ "s....one")នៅខែមិនា ហើយក៏មាន Japanese Tour (បទ 'Signal") ក្នុងខែមេសា។ នាងនឹងសម្តែងចម្រៀងថ្មិរបស់នាងជាលើកដំបូង ក្នុងកំឡុងពេល Encore Concert។
អញ្ចឹងតើប្រភេទចម្រៀងមួយណាដែលអ្នករាល់គ្នាចង់ស្តាប់និងលឺនាងសម្តែង?
#GirlsGeneration #Taeyeon #Comeback